(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជំរុញឱ្យមន្រ្តីក្រសួងទាំងអស់ ត្រូវបន្ថែមការយកចិត្តដាក់ ខិតខំដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងការងាររបស់ក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងថែមទៀត។
ការពង្រឹងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធខាងលើ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែសីហា និងទិសដៅ អនុវត្តខែកញ្ញា ឆ្នាំ២០១៦ ក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ក៏មានការនិមន្ត និងចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសង្ឃទាំងពីរគណៈ ដែលទទួលការងារពុទ្ធិកសិក្សា, ប្រធានមន្ទីរ គ្រប់រាជធានី-ខេត្ត សរុប៧២អង្គ/នាក់ ផងដែរ៕