(ភ្នំពេញ)៖ ក្រុមហ៊ុន First Cambodia ជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកប្រព័ន្ធព័ត៌មានវិទ្យាមួយឈានមុខគេ សម្រាប់ អតិថិជននៅតាមសហគ្រាស និងពាណិជ្ជកម្មនៅកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសហការគ្នាជាមួយ ក្រុមហ៊ុន Bizsecure Asia Pacific បានរៀបចំសិក្ខាសាលាមួយដើម្បីបង្ហាញពី «Cyber Security»។ សិក្ខាសាលានេះដែរ ត្រូវបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់ ដោយមានការចូលរួមពីបណ្ដាលតំណាងក្រុមហ៊ុនធំៗ និងតំណាងស្ថាប័ន ធនាគារជាច្រើននាក់ផងដែរ។
ក្រុមហ៊ុន Bizsecure Asia Pacific គឺជាក្រុមហ៊ុនជំនាញលើផ្នែក Cyber Security ហើយការបង្ហាញនេះ មានផលិតផល មួយចំនួនដូចជា Airbus Defence និង Space (Next Gen UTM firewall, endpoint protection and data security, Wallix (Privilege Access Manangement), Denyall (Web Application Firwell), Vade Secure (Email security) និងProdeo (Mobile Apps security)។
លោក ហ៊ត គីមសៀង ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម របស់ក្រុមហ៊ុន First Cambodia បានបញ្ជាក់ថា «ដោយមើល ឃើញតាមបណ្ដាលសហគ្រាសហិរញ្ញវត្ថុ និងក្រសួងនានា កំពុងព្រួយបារម្ភយ៉ាខ្លាំងលើផ្នែកសុវត្ថិភាព ព័ត៌មានវិទ្យា ទើបធ្វើឲ្យយើងរកឃើញនូវដំណោះស្រាយថ្មី ជាមួយក្រុមហ៊ុន Bizsecure ដែលផ្ដល់ជូននូវអត្ថប្រយោជន៍ដល់ អតិថិជន ទៅលើការ រក្សាទុកទិន្នន័យ និងការពារពីការលួចយកទិន្នន័យ ដ៏មានប្រសិទ្ធិភាព»។
ជាមួយគ្នានេះដែរ លោក បានឲ្យដឹងថា ប្រសិនបើអតិថិជនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទ +៨៥៥ ២៣ ៩៦១ ២២២ ឬវេសាយ www.first-cambodia.com