(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននិងកំពុងរៀបចំពិធីរាប់បាតព្រះសង្ឃ ចំនួន៨៥អង្គ ដើម្បីឧទ្ទិសកុសល្យជូនញាតិសណ្តាន ពិសេសដើម្បីឧទ្ទិសជូនលោកឪពុកក្មេក ដែលទើបទទួលមរណភាព កាលពីថ្ងៃ២កញ្ញា កន្លងទៅ។
ជាមួយនឹងពិធីរាប់បាតនេះ លោកឧបនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ ក៏បានចែកជូនអំណោយសប្បុរសធម៌ ជូនតាជីយាយជី ចំនួន១៥០នាក់ផងដែរ៕