(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋ ដេីម្បីអបអរសាទរនៃការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដព្រះវិហារ» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ព.ស២៥៦៨។
ពិធីនេះប្រព្រឹត្តទៅនៅផ្លូវភ្លោះវិមានឯករាជ្យ នារាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ដោយមានការចូលរួមពីសំណាក់លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕