(អាមេរិក)៖ CEO របស់ក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសជាផ្លូវការ នូវទូរស័ព្ទជំនាន់ថ្មី iPhone 7 & 7 Plus ជាមួយនឹងប្រព័ន្ធ ខែលការពារការជ្រាបទឹក, កាមេរ៉ាចំនួន២, ថ្មកាន់បានយូរ និងគ្មានរន្ធកាសស្តាប់ត្រចៀក ដោយប្រើប្រាស់ប្រព័ន្ធ Wireless ជំនួសវិញ។ នេះបើយោងតាម សារព័ត៌មាន CNN ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។
ព្រឹត្តិការណ៍នៃការប្រកាស ជាផ្លូវការទូរស័ព្ទ iPhone 7 & 7 Plus និង Apple Watch ស៊េរីថ្មី ធ្វើឡើង នៅទីក្រុង San Francisco រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនម៉ាកសញ្ញា ផ្លែប៉ោមកញ្ឆែបមួយចំហៀងនេះ ក៏បានផលិតផងដែរនូវ កាស់ស្ដាប់ឥតខ្សែ EarPod ភ្ជាប់មកជាមួយនឹង ទូរសព្ទដៃ iPhone 7 & 7 Plus ប៉ុន្តែអ្វីដែលពិសេសនោះ គឺ EarPod មិនបានពឹងផ្អែកលើប្រព័ន្ធ Bluetooth ដើម្បីដំណើរកាណ៍នោះទេ ព្រោះថា Apple បានប្រើប្រាស់បច្ចេកវិទ្យាផ្ដាច់មុខដោយ ដាក់បន្ទះឈីប W1 ក្នុង Ear Pod ដែលអាច រក្សាស្ថេរភាពសម្លេង ត្បិតជា ធម្មតាកាស Bluetooth អាចបង្កភាពរអាក់រអួលនៅ ពេលកំពុងស្ដាប់៕
សូមមើលតារាងប្រៀបធៀបរវាង iPhone 7 និង 7 Plus៖