(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែកញ្ញានេះ ជាទិវា «អក្ខរកម្មជាតិ-អន្តរជាតិ» ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ជូនជនរួមជាតិ ដោយបង្ហាញនូវវឌ្ឍនភាព ដែលកម្ពុជាខិតខំសម្រេចបានពាក់ព័ន្ធវិស័យអប់រំ ដើម្បីជំរុញឲ្យមានអត្រាអក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាជនកម្ពុជា។
ទិវាអក្ខរកម្មជាតិ-អន្តរជាតិ ៨ កញ្ញា ២០១៦ រៀបចំឡើងក្រោមប្រធានបទ «អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ»។
ក្រសួងអប់រំបានឲ្យដឹងថា អក្ខរកម្ម ជាគន្លឹះនៃការអភិវឌ្ឍន៍ រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ហើយទិវានេះជាជាការរំឭកយើងថា យើងមានភារកិច្ចចម្បងចាំបាច់ច្រើន ដើម្បីជំរុញឲ្យមានអត្រាអក្ខរជាតិខ្ពស់ ក្នុងចំណោមប្រជាជនកម្ពុជា ក៏ដូចជាទទួលបាននូវការសម្រេចគោលដៅ អភិវឌ្ឍសហស្សវត្សរបស់ខ្លួនក្នុងឆ្នាំ២០១៦-២០៣០៕
សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖