(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៨នាក់ និងរងរបួសស្រាល ៤នាក់ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង និងរថយន្តធុនតូចចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនប្រកាន់ស្តាំ៣លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់១លើក និងកត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១២នាក់ (យប់៤នាក់)។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំង ប្រទេសមានចំនួន២៩៩២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១០៨០គ្រឿង និងពិន័យសរុបចំនួន១៩១២គ្រឿង៕