(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិនបានអោយដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិបានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន៥ករណី ឃាត់ខ្លួន៩នាក់ មុខសញ្ញាជួយដូរចំនួន៩នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន២០.៨៣ក្រាម និង២កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយគរបាលសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, ត្បូងឃ្មុំបង្ក្រាប២ករណី ឃាទ់ខ្លួន៤នាក់, ស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕