(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងលក់និងជក់គ្រឿងញៀនមួយកន្លែងស្ថិតក្នុងផ្លូវរទះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បាន ប្រមូលបានថ្នាំញៀន កញ្ចប់តូច(០៧) និងកញ្ចប់ធំ(០១) អ្នកជក់និងលក់បានចំនួន៨នាក់ ក្នុងនោះមានស្រីម្នាក់ ព្រមទាំងដកហូតប្រដាប់ជក់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ កំពុងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នុំពេញដេីម្បីកសាងសាណុំរឿងធ្វេីតាមនិតិ្តវិធី៕