(សៀមរាប)៖ រយៈពេល៣ថ្ងៃគឺពីថ្ងៃទី៧ដល់ទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប ក្រសួងសុខាភិបាលបានបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសំណល់ពីការថែទាំសុខភាព និងរបៀបប្រើប្រាស់ និងការគ្រប់គ្រងឡដុតសំណល់ផងដែរ។
សិក្ខាសាលានេះបានការចូលរួមពីលោកស្រីឱ វណ្ណឌីន អគ្គនាយកបញ្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងមានសិក្ខាកាមមកពីបណ្ដាលមន្ទីរសុខាភិបាលខេត្ត រាជធានី និងមន្ត្រីសុខាភិបាលមួយចំនួនទៀតក្រោមការឧបត្ថម្ភពីអង្គការ USCDC, USAID, KHANA, និងFTH360 ។ សិក្ខាសាលានេះគឺដើម្បីបង្រៀនមន្ត្រីសុខាភិបាល និងគ្រូពេទ្យអោយចេះពីរបៀបប្រើប្រាស់ និងការគ្រប់គ្រងឡដុតសំណល់ពីការថែទាំសុខភាព។
នៅក្នុងសិក្ខាសាលានេះដែរ អង្គការខាងលើក៏បានផ្ដល់ជំនួយជាឡដុតសំណល់ពីការថែទាំសុខភាពចំនួន៣គ្រឿងដល់មន្ទីរសុខាភិបាលខេត្តសៀមរាប
មន្ទីរសុខាភិបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមមួយអង្គភាពទទួលបាន១គ្រឿងផងដែរ៕