Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្ស័យបែកថ្នាំ! និសិ្សតពេទ្យម្នាក់ យកអង្រែបុកគ្រឿង វាយក្បាលខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ (Video Inside)

07-09-2016 17:45

(ភ្នំពេញ)៖ យុវជនជានិស្សិតលាសាពេទ្យម្នាក់ ចង់បញ្ចប់ជីវិតខ្លួនឯង ដោយយកអង្រែបុកគ្រឿង ទៅវាយបណ្តាលឲ្យបែកហូរឈាម យ៉ាងខ្លាំង រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្លូវ៣៦ សូនី ផ្ទះលេខ១៨សេ ក្រុមទី១៣ ភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សម្រាប់ការចង់សម្លាប់ខ្លួន ដោយប្រើរូបភាពខាងលើនេះ ត្រូវបានសមត្ថកិច្ច សង្ស័យថា ជនរងគ្រោះអាចញៀនថ្នាំ។ ប្រជាការពារសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត ខេមរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិតពេទ្យ ស្នាក់នៅ កន្លែងកើតហេតុ។ តែយ៉ាងណានោះ កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តទៀត ខណ: ជនរងគ្រោះត្រូវបាន បញ្ជូនខ្លួនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី៕