(ចិន)៖ សារព័ត៌មាន The Wall Street Journal បានចេញផ្សាយនៅថ្ងៃពុធ ទី០៧ ឆ្នាំ២០១៦នេះថា មហាសេដ្ឋីចិនលោក Jack Ma ដែលជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំ លើពិភពលោក ឈ្មោះថា «Alibaba» កាលពីលោកនៅក្រ ធ្លាប់បានទៅសុំបំរើការងារនៅហាង KCF ប៉ុន្មានដងដែរ ប៉ុន្តែគ្មាននរណាម្នាក់ ឲ្យលោក Jack Ma ធ្វើការនោះទេ។ ថ្ងៃនេះមហាសេដ្ឋីចិនរូបនេះ បានសម្រេចចិត្តទិញយក មុខជំនួញហាង របស់ហាង ស្លាកយីហោរ KFC នៅចិនទាំងមូលតែម្តងមកគ្រប់គ្រង។
នៅក្នុងបទសម្ភាសន៍មួយ លោក Jack Ma បាននិយាយថា «បន្ទាប់ពីខ្ញុំ បានប្រឡងចូល មហាវិទ្យាល័យមិនជាប់ ខ្ញុំបានដាក់ពាក្យស្វែងរកការងារជាង៣០កន្លែង ក្នុងនោះខ្ញុំបានដាក់ពាក្យ ធ្វើជាប៉ូលីស ប៉ុន្តែគេប្រាប់ខ្ញុំថា ខ្ញុំគ្មានសមត្ថភាព។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់បានទៅសុំធ្វើការ នៅតាមបណ្តាសាខាហាង KFC ផងដែរនៅពេលដែល ហាងនេះបានមកបើកនៅទីក្រុងដែលខ្ញុំរស់នៅ ហើយនៅពេលនោះ មនុស្សចំនួន២៣នាក់ ក្នុងចំណោម ២៤នាក់ដែលបានដាក់ពាក្យ ត្រូវគេទទួលយកចូលធ្វើការ រីឯម្នាក់ដែលគេមិនទទួលនោះ គឺជារូបខ្ញុំ»៕