(កំពត)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈស្រវឹងស្រា បើកម៉ូតូទៅបុកនឹងកន្ទុយរ៉ឺម៉កសណ្តោងរថយន្ត នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបរិវេនក្រុមហ៊ុនគ្រឹះស្ដាលរាយស៍ ស្ថិតក្នុងភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលចរាចរស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះ ចាន់ សារ៉េត អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង នៅក្រុមហ៊ុនខាងលើដែរ រស់នៅភូមិ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បានបើកម៉ូតូ Honda Dream C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW-7180 បើកបរម៉ូតូទិសដៅពីត្បូងទៅជើង ក្នុងបរិវេណក្រុមហ៊ុនខាងលើ លុះមកដល់ កន្លែងកើតហេតុ ក៏បុកកន្ទុយសណ្ដោងរបស់រថយន្ដចតចោលនៅចិញ្ចើមថ្នល់ ក៏បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមក្រោយ៕