(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការជាបន្ទាន់ ដើម្បីស្វែងរកចាប់ជនខិលខូចមួយចំនួន ដែលបានយកឈ្មោះក្រសួង ទៅឆរបោកប្រាក់ពីមន្រ្តីសាធារណការ នៅតាមមូលដ្ឋាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ ដែល Fresh News ទទួលបាន នៅថ្ងៃទី០៧ ខែកញ្ញានេះ។
នៅក្នុងលិខិតនោះ បានសរសេរថា នាថ្មីៗនេះ មានជនខិលខូចមួយក្រុម បានប្រើប្រាស់ប្រព័ន្ធលេខទូរស័ព្ទ ០១១ ៣៣២ ៤៤២/០១៧ ៧៣៨ ៣០៣ ឬលេខផ្សេងទៀត ធ្វើការទាក់ទងមន្រ្តីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពមួយចំនួន ដោយប្រាប់ថាខ្លួនជាមន្រ្តីបម្រើការនៅខុទ្ទកាល័យ ជានាយកខុទ្ទកាល័យ ឬជាអ្នកបើករថយន្តផ្ទាំល់ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ហើយពួកគេប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីបោកបញ្ឆោតមន្រ្តីក្រសួង ឱ្យផ្ញើប្រាក់តាម វីងទៅកាន់ខ្លួន សម្រាប់ប្រាស់នៅខុទ្ទកាល័យ ឬរត់ការនានា ឬដោះស្រាយការងារជាមួយថ្នាក់លើជាដើម។
ក្រសួងសាធារណការ ក៏បានអំពាវនាវឱ្យមន្រ្តីនានា មានការប្រុងប្រយ័ត្នចំពោះរឿងនេះ ហើយអំពាវនាវឱ្យសមត្ថកិច្ចតាមចាប់ជាបន្ទាន់។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ក្រសួងសាធារណការ៖