(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ បានប្រារព្ធធ្វើឡើង ស្ទើរតែគ្រប់ខេត្ដ-ក្រុងទូទាំងប្រទេសកម្ពុជា បានបង្កនូវភាពសប្បាយ រីករាយរួចមក ហើយនៅដើមខែកញ្ញានេះ ប្រគំតន្ត្រីស្រាបៀរលីអូ ប្រារព្ធធ្វើនៅក្លឹប «RCA» រាជធានីភ្នំពេញ ដើម្បីបង្កើតភាពសប្បាយរីករាយ ជាមួយបទចម្រៀងកន្ដ្រាក់អារម្មណ៍ ជាមួយនឹង​កញ្ញា មាស សុខសោភា និងតារាល្បីៗ ជាច្រើនទៀត​ រូបទៀត។

កម្មវិធីនេះ មានការចូលរួមពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ និងជាកន្លែងដែលអតិថិជន អាចទទួលយកនូវបទពិសោធន៍ នៃភាពអស្ចារ្យដែលអាចកើតមានឡើងគ្រប់ពេល ជាមួយស្រាបៀរលីអូ។ ហើយរាល់ ការទិញកម្ម៉ង់ស្រាបៀរលីអូ នឹងមាន ឱកាសឈ្នះរង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនពី ស្រាបៀរលីអូ។

នេះជាកម្មវិធីដំបូងបង្អស់ដែលធ្វើឲ្យអតិថិជនមាន ភាពភ្ញាក់ផ្អើលដោយពួកគាត់អាចស្នើសុំបទចម្រៀងដែលខ្លួនពេញចិត្ត ដើម្បីឲកញ្ញា មាស សុខសោភាច្រៀងផ្ទាល់នៅលើឆាក។

ស្រាបៀរលីអូ ភាពអស្ចារ្យអាចកើតមាន ឡើងគ្រប់ពេល!