(ភ្នំពេញ)៖ ជំហ៊ានដើម្បីឈាន ទៅរកភាពជោគជ័យរបស់និស្សិត ត្រូវមានកត្តាមូលដ្ឋានជាច្រើនតាមរយៈការស្រាវជ្រាវ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៃសាកលវិទ្យាល័យ ធនធានមនុស្ស ដោយកាលពីកន្លងទៅនេះ បានបង្ហាញថា នៅកម្ពុជា មាននិស្សិតជាច្រើនខ្វះខាតនូវ ភាពក្លាហានក្នុងការនិយាយជាសាធារណៈ ការបញ្ចេញមតិ ការតស៊ូមតិ សមត្ថភាពធ្វើការងារជាក្រុម ដើម្បីដោះស្រាយបញ្ហានេះ សាកលវិទ្យាល័យធនធានមនុស្ស បានបង្កើតក្លឹបមួយមានឈ្មោះថា ក្លឹបយុវជនឆ្នើម «Outstanding Youth Club» ដែលក្លឹបនេះ ផ្តល់ឱកាសឲ្យនិស្សិតសាកលវិទ្យាល័យ- ធនធានមនុស្សចូលជាសមាជិកដោយមិនគិតកម្រៃ។
ក្លឹបយុវជនឆ្នើម «Outstanding Youth Club» ទទួលបានការសហការណ៍ និងគាំទ្រយ៉ាងខ្លាំង ពីសាកលវិទ្យាល័យ WOCESSTER ប្រទេសអង់គ្លេស និស្សិតដែលបានចូលជាសមាជិករបស់ក្លឹបនេះ ត្រូវទទួលបានការបណ្តុះបណ្តាល និងបង្វឹកជាច្រើនជំនាញជាមួយ សាស្រ្តាចារ្យ ដែលមានជំនាញឯកទេសច្បាស់លាស់រួមមាន៖
-សិល្បៈនៃការនិយាយជាសាធារណៈជាមួយមហាជន
-ការលុបបំបាត់ភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ
-យុវជន និងអនាគតជាអ្នកដឹកនាំ
-យុវជន និងភាពជោគជ័យ
-ការត្រិះរិះ និងបង្កើតគំនិត (Critical Thinking )
-សិល្បៈនៃការដឹកនាំអង្គប្រជុំ សិក្ខាសាលា កម្មវិធីនានា
-សិល្បៈនៃការបញ្ចេញយោបល់ ការតស៊ូមតិ និងការប្រកួតប្រជែងនានា
-ការបំពេញការងារជាក្រុម
-ការស្វែងយល់ពីសង្គមតាមរយៈទស្សនវិទ្យាល្បីៗ និងចំណេះដឹងទូទៅច្រើនប្រភព និងផ្សេងៗទៀត។
ព័ត៌មានលម្អិត សូមទំនាក់ទំនងចុះឈ្មោះនៅអគារសាកលវិទ្យាល័យធនធានមនុស្ស អគារលេខ១៧ ផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងត្បូងវត្តមហាមន្ត្រី ចម្ងាយ ៦០ម៉ែត្រ ឬទូរស័ព្ទលេខ៖ 023 987 826 | 023 994 439 | 017 971 716 | 097 77 33 339 ,E-mail: [email protected] | Website: www.hru.edu.kh និងFacebook: HRU Human Resource University៕