(កណ្តាល)៖ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងកិច្ចប្រជុំរវាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល និងមន្ត្រីនគរបាលយុត្តិធម៌ នៅសាលាខេត្តកណ្តាល។
កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមអភិបាលរងខេត្ត, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកណ្តាល លោក លឹម សុគន្ថា និងមានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ រួមមានមន្ត្រីនគរបាល និងអាវុធហត្ថ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំដ៏មានតម្លៃនោះ បានពិភាក្សាលើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ រវាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមន្ត្រីនគរបាលយុត្តិធម៌៕