Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមមន្រ្តីក្រសួងរ៉ែ និងថាមពលចុះបិទទីតាំង រណ្តៅដីមួយចំនួន នៅស្រុកកណ្តាលស្ទឹង ក្រោយធ្វើខុសបច្ចេកទេស

07-09-2016 10:37

(កណ្តាល)៖ ក្រុមមន្រ្តីក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅបិទរណ្តៅដីមួយចំនួន ស្ថិតនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយពី ម្ចាស់អាជីវកម្មទាំងនេះ បានធ្វើខុសបច្ចេកទេស នាំឲ្យប៉ះពាលដល់ប្រជាពលរដ្ឋ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ការចុះបិទរណ្តៅដីទាំងនេះ មាន៣ទីតាំង ដោយផ្អាកដំណើរការមួយអាទិត្យ ដើម្បីឲ្យម្ចាស់ទីតាំង ត្រូវកែសម្រួលបញ្ហាបច្ចេកទេសឡើងវិញ។

សេចក្តីរាយការណ៍ បានបន្តទៀតថា មូលហេតុដែលនាំក្រុមមន្រ្តីជំនាញចុះបិទនោះ គឺដោយសារតែ ការជីកដីរលើសពី កិច្ចសន្យា និងការដឹកជញ្ជូនដីមិនធ្វើឡើងតាមបច្ចេកទេស នាំឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕