(ភ្នំពេញ)៖ លោក សោម ឆាយា ត្រូវបានត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខា។
ការត្រាស់បង្គ្រាប់តែងតាំងនេះ ធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី តាមរយៈព្រះរាជក្រឹត្យថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ
ក្នុងព្រះរាជក្រឹត្យដដែលនេះ ក៏មានការត្រាស់បង្គ្រាប់តែងតាំងបុគ្គលពីររូបផ្សេងទៀត ជាជំនួយការលោក ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងជាជំនួយការអគ្គលេខាធិការព្រឹទ្ធសភា។ បុគ្គលទាំងពីររូបនេះ ទទួលបានឋានៈស្មើអគ្គនាយក៕