(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU បានរៀបចំកម្មវិធីទិវាវប្បធម៌ និងសង្រ្កាន្តឆ្នាំថ្មីប្រចាំ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ខ្មែរ ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយ រីករាយ អំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
ការរៀបចំកម្មវិធីខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនេះ សកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានរៀចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត, ពិធីរាប់បាត្រ, ការសម្តែងរបាំជូនពរ, ការសម្តែងរបាំត្រុដិ, ការប្រគល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនសហការឧបត្ថម្ភធំ, ការលេងល្បែងប្រជាប្រិយ, ការច្រៀង និងការរាំកំសាន្ត ជាមួយតារាចម្រៀង តារាសម្តែង សិល្បៈករ សិល្បៈការិនីល្បីៗ និងនិស្សិតជាច្រើនផងដែរ៕