(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការជ្រើសរើសគ្រូបង្រៀន កម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ (១២+២) ចំនួន៧៦៨នាក់ ដើម្បីបណ្ដុះបណ្ដាល រយៈពេល ០២ឆ្នាំ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង០៦។
ជាមួយគ្នានេះ ក្រសួងនឹងផ្ដល់អាទិភាពឲ្យ ជាប់ដោយស្វ័យប្រវត្តិ ចំពោះបេក្ខជនមាននិទ្ទេស A B C ក្នុងការប្រឡងសញ្ញាបត្រម ធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ ហើយបានដាក់ពាក្យសុំចុះឈ្មោះ ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានក្នុងរាជធានី ខេត្ត ដែលខ្លួនរស់នៅ លើកលែងតែបេក្ខជនដែលជ្រើសរើសយកមុខវិជ្ជា ឯកទេស អង់គ្លេស-ខ្មែរ បារាំង-ខ្មែរ ICT-អង់គ្លេស កសិកម្ម-បសុវប្បកម្ម និង ICT-អេឡិចត្រូនិក ត្រូវឆ្លងកាត់ ការប្រឡង៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំទាំងស្រុង៖