(ភ្នំពេញ)៖ ៧ខែបន្ទាប់ពីចាកចេញពីតួនាទីនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ តែម្តងដែលជាតួនាទីថ្មីមួយ ហើយរឹតតែសំខាន់សម្រាប់ជីវិតនយោបាយសម្តេចតេជោ។ តើស្ថានភាពនយោបាយកម្ពុជា អាចនឹងប្រែប្រួលដូចម្តេច ក្រោយសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តី ហើយប្តូរទៅកាន់តំណែងប្រធានព្រឹទ្ធសភា ស្ថាប័ននីតិប្បញត្តិវិញនោះ?
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ជាមួយវាគ្មិន២រូប គឺ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា និង លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅវេលាម៉ោង៦៖០០ល្ងាច នាថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤នេះ៕