Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃទី៧ ខែកញ្ញា

07-09-2016 07:02

(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធិផលបង្ក្រាប បទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ២០១៦របស់អគ្គស្នងការនគរបាលជាតិបានអោយដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិបានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ នឹងប្រើប្រាស់គ្រឿងញៀនចំនួន៥ករណី ឃាត់ខ្លួន៦នាក់​ ក្នុងនោះមុខសញ្ញាជួយដូរចំនួន៦នាក់​ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន៣.៦ក្រាម ១កញ្ចប់ធំនឹង២២កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន ដោយមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់,​ នគរបាលភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់​, កំពង់ចាម បង្ក្រាប១ករណី​, កំពត​ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់​៕