ស្រវឹងសូមកុំបើកបរ! ស្លាប់៦នាក់ និងរបួស៣១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃម្សិលមិញ
07-09-2016 06:44
(ភ្នំពេញ)៖ យោងតាមគេហទំព័រអគ្គស្នងការនគបាលជាតិ បានឲ្យដឹងថានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើយចំនួន១៨លើក (យប់១១លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ របួសធ្ងន់ចំនួន១៧នាក់ និងរបួសស្រាលចំនួន១៤នាក់
គ្រោះថ្នាក់ទាំង១១លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង រថយន្ដថុនតូចចំនួន១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿនចំនួន១០លើក បត់គ្រោះថ្នាក់១លើក មិនប្រកានស្ដាំ៣លើក ប្រជែង៣លើក ស្រវឹង១លើក មិនគោរពសិទ្ធ២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចំនួន២៥នាក់
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,៣៧៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៤៩គ្រឿង និងពិន័យសរុប ចំនួន ២,១២៦គ្រឿង៕