(សិង្ហបុរី)៖ សារព័ត៌មានស៊ិនហួចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ករណីថ្មីចំនួន១៧ នៃការចម្លងវីរ៉ុស Zika នៅក្នុងតំបន់ ត្រូវបានបញ្ជាក់ថា កើតមាននៅថ្ងៃទី០៦ ខែកញ្ញានេះបានបណ្តាលឲ្យ ចំនួនករណីសរុប ដែលត្រូវបានបញ្ជាក់នៅសិង្ហបុរី កើនឡើងដល់ ២៧៥នាក់។ នេះបើតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល (MOH) និងភ្នាក់ងារបរិស្ថានជាតិ (NEA) បានឲ្យដឹងយ៉ាងដូច្នេះ។
ជាមួយនោះផងដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្លាប់បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះករណីនេះ, ចំណែករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ការធ្វើដំណើរកំសាន្ត ទៅលេងប្រទេសសិង្ហបុរី។
ភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានបន្ថែមថា ក្រុមការងារកំពុងបន្ត និងពង្រឹងប្រតិបត្តិការគ្រប់គ្រងភ្នាក់ងារចម្លង និងកិច្ចខិតខំប្រឹងប្រែង ថែទាំអ្នកជំងឺ នៅតាមមូលដ្ឋាន។ ភ្នាក់ងារបន្ថែមថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា មានជម្រកពូជសត្វមូសជាច្រើនកន្លែងត្រូវបានរកឃើញ និងបំផ្លាញចោល។
នៅព្រឹកថ្ងៃនេះដែរ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសថា ខ្លួននឹងពង្រីកការបន្ថែម នូវការធ្វើតេស្តរកវីរ៉ុស Zika ចំពោះគ្រប់ជនជាតិសិង្ហបុរីទាំងអស់ ជាមួយនឹងរោគសញ្ញានៃការចម្លងមេរោគនេះ ដោយមិនត្រឹមតែធ្វើតេស្តលើប្រជាជន ដែលរស់នៅ, ធ្វើការ ឬសិក្សា នៅតំបន់ដែលរងការប៉ះពាល់ប៉ុណ្ណោះទេ៕