(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។

តាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា សម្តេចធិបតីបានសម្រេចសម្រេចដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖

*មន្ទីរជំនាញរាជធានីខេត្តរបស់គ្រប់ក្រសួង
*ស្នងការដ្ឋាននគរបាលរាជធានីខេត្ត នៃក្រសួងមហាផ្ទៃ
*តំបន់ប្រតិបត្តិការសឹករងខេត្ត នៃក្រសួងការពារជាតិ
*កងរាជអាវុធហត្ថរាជធានីខេត្ត នៃក្រសួងការពារជាតិ។ របៀបរបប និងបែបបទនីតិវិធី នៃដំណើរការការងាររបស់អង្គភាពថ្នាក់ក្រោមជាតិខាងលើ ត្រូវបន្តអនុវត្តអនុលោម
តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕