(សៀមរាប)៖ គណៈគ្រប់គ្រងសាលារៀន ខេមអេលីត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលាបឋមសិក្សា ហ៊ុននាងបឹងត្របែកខាងកើត សរុបចំនួន៣២នាក់ បានចុះកម្មសិក្សាពិសេសមួយ ទៅកាន់សាលាបឋមសិក្សា វត្តបូព៌ ដែលជាសាលាបឋមសិក្សា ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសកម្ពុជា។
លោក ពឹត គិមឆេន នាយកសាលា វត្តបូព៌ បានឲ្យដឹងថា ជាកិត្តិយស និងជាមោទនដែលសាលារៀន វត្តបូព៌បានទទួលការកោតសរសើរ ទាំងសំណាក់រដ្ឋាភិបាល និងសាលារៀន ទាំងរដ្ឋ និងឯកជន។លោកបានបង្ហាញទៀតថា កក្តាដែលធ្វើឱ្យសាលារៀន វត្តបូព៌ ទទួលបានគុណតម្លៃនេះ ដោយសារតែអនុវត្តតាមយន្តការ ៥ចំណុចដូចជា ១. អនាម័យ ២. សីលធម៌ ៣. ពេលវេលា ៤. សុខភាព ៥. សម្មាធិ និងត្រូវមានការចូលរួម ពីសំណាក់សិស្ស គ្រូបង្រៀន និងមាតាបិតា។
លោក ហេង រដ្ឋា នាយកប្រតិបត្តិសាលារៀន ខេមអេលីត តំណាងឱ្យគ្រឹះស្ថាន ៣រួមគ្នា សាលារៀន ខេមអេលីត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលាបឋមសិក្សា ហ៊ុននាងបឹងត្របែក ខាងកើត បានគូសបញ្ជាក់ថា សាលារៀន ខេមអេលីត តែងតែយកចិត្តទុកដាក់ ចងសម្ព័ន្ធភាព ក្នុងភាពជាគំរូដល់សិស្ស និស្សិត ឱ្យចេះរួមរស់ជាមួយគ្នា ចេះចែករំលែក បទពិសោធន៍ ចំណេះដឹង និងចូលរួមធ្វើ ដើម្បីភាពក្សេមក្សាន្ត ក៏ដូចជាវឌ្ឍភាពប្រទេសកម្ពុជា។
លោក ហេង រដ្ឋា បានបន្តទៀតថា សាលារៀន ខេមអេលីត បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាទុនបង្កើនគុណភាពអប់រំ តាមរយៈការដកស្រង់បទពិសោធន៍ ពីសាលាឆ្នើមៗ នានាទាំងថ្នាក់តំបន់ និងអន្តរជាតិ។ ទស្សនកិច្ចសិក្សា នៅសាលារៀន វត្តបូព៌នេះពិតជាមានសារៈប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភ សម្រាប់ជាទុនឱ្យសាលារៀន ខេមអេលីត យកមកអនុវត្តបន្ថែមលើកម្មវិធី និងវិធីសាស្ត្រដែលមានស្រាប់ ធ្វើយ៉ាងណា ឱ្យការមានការចូលរួមសិក្សា ប្រកបដោយមនសិការ ដើម្បីក្លាយជាធនធានពិតប្រាកដ សម្រាប់មាតុភូមិកម្ពុជាសម័យទំនើប។
សូមបញ្ជាក់ថា ចាប់តាំងពីសាលារៀន ខេមអេលីត បង្កើតជាផ្លូវការតាមប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៣ មកសាលារៀន ខេមអេលីត បានទទួលការគាំទ្រពីសំណាក់សិស្សានិសិស្ស មាតាបិតា អាណាព្យាបាល ថ្នាក់ដឹកនាំទាំងរដ្ឋ និងឯកជន។ មកទល់ពេលនេះ សាលារៀន ខេមអេលីត ទទួលបានការចុះអនុស្សារណៈយោគយល់ពិសេសៗជាមួយសាលារៀន ជែស៊ី និងសាលារៀន សឺជីឈឺ ប្រទេសចិន សាកលវិទ្យាល័យ កៃលី ខេត្តគួយចូវ ប្រទេសចិន វិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិតសភា កម្ពុជា និងចុងក្រោយនេះសិក្សាស្វែងយល់ពីវិធីសាស្ត្រ ដឹកនាំ បង្រៀង កម្មវិធីសិក្សាពីសាលារៀន លេខ១ នៃប្រទេសកម្ពុជា។
សូមរំលឹកថា សាលារៀន ខេមអេលីត គឺជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអង្គការ អាស៊ី អឺរ៉ុប ដែលមានបណ្តុះបណ្តាលលើ ៥កម្មវិធីដូចជា
-ចំណេះទូទៅភាសាខ្មែរ ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២
- មត្តេយ្យភាសាអង់គ្លេស អន្តរជាតិ
- ភាសាអង់គ្លេសសិស្សធំ ពេញម៉ោង និងក្រៅម៉ោង
- មត្តេយ្យភាសាអង់គ្លេស-ចិន
- កុំព្យូទ័រ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្ហី
បវេសនកាលសិក្សាថ្មី ២០១៦-២០១៧ចូលរៀន ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦
- ទីតាំងទី១៖ អគារលេខ ១៦២ ផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ទីតាំងទី២៖ អគារលេខ ២៧៨ ផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០១០ ៦៦៦ ៨៩៧ (បឹងកេងកង), ០៦៩ ៦៦៦ ៨៩៧ (ទេពផន)
០៧០ ៨៣ ៥៥៥៥ (ទូទៅ)