រថយន្តស៊េរីទំនើប២គ្រឿង Lexus RX 350 និងAudi A6 ត្រូវកម្លាំងគយ ភ្នំពេញបង្រ្កាបបាន នៅខណ្ឌដូនពេញ
06-09-2016 17:40
(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថក្រុង បន្ដឃាត់រថយន្ដស៊េរីទំនើប ២គ្រឿង ដែលអត់ពន្ធ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
មន្ដ្រីគយ បានឲ្យដឹងថា រថយន្ដដែលកម្លាំង ជំនាញឃាត់បាននេះ ម៉ាកLexus RX 350 ឆ្នាំ២០១០ ពណ៌ស មួយគ្រឿង និងAudi A6 ឆ្នាំ២០០៦ ពណ៌ស ១គ្រឿង ផងដែរ។
ជាមួយគ្នានោះដែរ សាខាគយ និងរដ្ឋាករ បានអំពាវនាវឲ្យម្ចាស់យានយន្ត ដែលពុំទាន់បំពេញកាតព្វកិច្ចពន្ធ មេត្តាចូលមកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូល ដែលអាចដាក់លក់ លើទីផ្សារបាន ត្រូវជាទំនិញដែលបានបង់ពន្ធរួច៕