Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំជាមួយក្រុមហ៊ុន OCIC ពិភាក្សាបញ្ហាផលប៉ះពាល់ ការសាងសង់ស្ពានអាកាសក្បាលថ្នល់

06-09-2016 16:30

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ បានប្រជុំជាមួយក្រុមហ៊ុន OCIC និងមន្រ្ដីពាក់ព័ន្ធនានា ដើម្បីធ្វើការពិភាក្សា វាយតម្លៃលើផលប៉ះពាល់ លំនៅដ្ឋានដីធ្លីរបស់ប្រជាពលរដ្ឋ និងពន្លឿន ក្នុងការសាងសង់ស្ពានអាកាសក្បាលថ្នល់។

Facebook ផ្លូវការរបស់រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងថា  បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញ បាននឹងកំពុងដោះស្រាយ នូវបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងតំបន់ស្ពានអាកាសក្បាលថ្នល់ ដូចច្នេះហើយក្រុមការងារ សាលារាជធានីភ្នំពេញ កំពុងសិក្សាគំរោង ស្ពានអាកាស ដើម្បីដោះស្រាយបញ្ហាការកកស្ទះនេះ។

ក្នុងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC បានធ្វើការជ្រើសរើសប្លង់មួយ ដែលអាចដោះស្រាយបញ្ហា ការកកស្ទះ ចរាចរណ៍ល្អបំផុត និងធ្វើយ៉ាងណាឲ្យផលប៉ះពាល់កាន់តែតិច។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានី គ្រោងនឹងសាងសង់ស្ពាន អាកាសក្បាលថ្នល់បន្ថែមទៀត ហើយគំរោងសាងសង់បន្ថែមនេះ ស្ថិតនៅក្នុងដំណាក់ការសិក្សា (ទំហំចរាចរណ៍ ការសិក្សាផ្លូវត្រលប់ក្រោយ និងផលប៉ះពាល់)៕