(បាត់ដំបង)៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានបាញ់បង្ក្រាប ក្រុមចោរកាច់កម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ដែលបាន រត់គេចខ្លួន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បណ្ដាលឲ្យរងរបួសបាក់ភ្លៅរួចមក នៅរសៀលថ្ងៃនេះ កម្លាំងចម្រុះរួមមាន នគរបាលស្រុក នគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថ ក្រោមការសម្របសម្រួលពី តំណាងអយ្យការ បានចូលឆែកឆេរ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងស្រុកសង្កែ ជាលទ្ធផលសមត្ថកិច្ចជំនាញ រកឃើញស្លាកលេខម៉ូតូ២ និងឧបករណ៍ សម្រាប់កាច់កម៉ូតូ និងសោរជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកមិញកម្លាំងនគរបាល បានដេញបង្ក្រាបក្រុមចោរកាច់កម៉ូតូ រហូតមានការបាញ់ប្រហារ បណ្តាលឲ្យរបួសម្នាក់ និងចាប់បានម្នាក់៕