(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានចុះពិនិត្យរដ្ឋបាលក្នុងតំបន់បុរីកីឡា និងបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ដែលពាក់ព័ន្ធគ្រឿងញៀន។

លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ដែលបានដឹកនាំកម្លាំងនគរបាលចុះត្រួតពិនិត្យការងារនេះ បានបញ្ជាក់ថា ជនសង្ស័យទាំង២១នាក់ រួមមាន៖ អ្នកប្រើប្រាស់សារធាតុញៀន ចំនួន១៨នាក់, អ្នកជួញដូរគ្រឿងញៀនចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងសារធាតុញៀន ចំនួន១៩កញ្ចប់តូច។

សម្រាប់ជនសង្ស័យទាំង២១នាក់ ត្រូវបានសមត្ថកិច្ចសួរនាំ ដើម្បីចាត់ការបន្តទៀត៕