(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ស ខ្មែរ អ៊ីមផត អិចផត បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលស្រា ម៉ាក MACALLAN ពីក្រុមហ៊ុនTHE MACLLAN DISTILERS LIMITED និងបានទទួលការអនុញ្ញាតិ ធ្វើការចែកចាយផ្ដាច់មុខក្នុងប្រទេសកម្ពុជា ពីក្រសួងពាណិជ្ជកម្មជាផ្លូវការ ។
ក្រសួងពាណិជ្ជកម្មបានឯកភាពយល់ព្រមកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផល ស្រាវីស្គីពាក់ម៉ាក MACALLAN ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អ៊ស ខ្មែរ អ៊ីមផត អិចផត។
យោងតាម លិខិតដែលចុះផ្សាយដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦បានឲ្យដឹងថា ការផ្ដល់សិទ្ធិក្នុងការនាំចូល ស្រាម៉ាក MACALLAN មានសុពលភាពរយៈពេល២ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាព ជាស្វ័យប្រវត្តិវិញ មុនកាលបរិច្ឆទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹង ពីក្រុមហ៊ុន THE MACLLAN DISTILERS LIMITED ដែលជាម្ចាស់ម៉ាក។
ព័ត៌មានលម្អិត សម្រាប់អតិថិជនចង់ទទួលការកម្មង់ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023 900 976 / 023 925 666 / 012 698 100 និង 092 214 623 ៕