(ភ្នំពេញ)៖ លោក ប៉ឹល កុសល អភិបាលខណ្ឌ និងអធិការខណ្ឌសែនសុខ លោក ម៉ក់ ហុង នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ ចុះសួរសុខទុក្ខមន្ដ្រីនគរបាលអន្ដរាគមន៍ លោកអនុសេនីយ៍ត្រី ឈុំ ភារម្យ នៅមន្ទីរពេទ្យព្រះកេតុមាលា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងល្បាត។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ក្នុងអធិការដ្ឋានបានប្រមូលប្រាក់ឧបត្ថម្ភ១លានរៀល ហើយលោកអភិបាលខណ្ឌ បានបន្ថែមពីលើ ៥០ម៉ឺនរៀលទៀត សរុប១,៥០០,០០០រៀល៕