(ភ្នំពេញ)៖ វចនានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ច ទម្រង់ឌីជីថល ត្រូវបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ IOS, Android និងកុំព្យូទ័រ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ម្សិលមិញ។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញសង្គម របស់លោកស្រីបណ្ឌិត ព្រុំ ទេវី ប្រធានគណៈកម្មការបច្ចេកសព្ទវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកស្រីបណ្ឌិត ព្រុំ ទេវី បានឱ្យដឹងថា ដើម្បីចូលរួមចំណែកសម្រួលការប្រើប្រាស់បច្ចេកសព្ទវិទ្យាសាស្រ្តសេដ្ឋកិច្ច សូមប្រើប្រាស់វចនានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាទម្រង់ឌីជីថល ដែលគិតមកត្រឹមដើមខែមេសា ឆ្នាំ២០២៤ មានពាក្យសរុបចំនួន ៣០ ៤៩២ពាក្យ។

វចនានុក្រមវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាទម្រង់ឌីជីថល អាចទាញយកបាន តាមរយៈតំណរភ្ជាប់៖

* ទាញយកតាមទូរសព្ទឆ្លាតប្រព័ន្ធ IOS ក្នុង App Store: https://apps.apple.com/.../dictionary-of.../id1624707076
* ទាញយកតាមទូរសព្ទឆ្លាតប្រព័ន្ធ Android ក្នុង Google Play: https://play.google.com/store/apps/details...
* ប្រើលើកុំព្យូទ័រ https://does.9tech.info/