(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងកោះកុង បានអញ្ជើញចូលរួមបើកសិក្ខាសាលាបិតគម្រោង (ស្ទៀរ) និងបើត្រៀមបើកគម្រោងថ្មី (ការីប) ក្នុងឆ្នាំ២០២៤នេះ។

បើកសិក្ខាសាលាប្រកាសបិតគម្រោង (ស្ទៀរ) ដោយមាការអញ្ជើញស្វារគមន៍ដោយលោក ម៉ូតសាណា នាយកកម្មវិធីអង្គការសង្រ្គោះកុមារ អាជ្ញាធរគ្រប់ស្រុករួមទាំងសហការជាមួយមន្ទីរជំនាញកសិកម្ម និងប្រជាកសិករគ្រប់ ស្រុកចំនួន១៦០នាក់។ សិក្ខាសាលាបញ្ចប់គម្រោង (ស្ទៀរ) និងប្រកាសបើកគម្រោងថ្មី (ការីប) នេះបានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសាលាមហោស្របខេត្ត។

លោកស្រីបានថ្លែងឲ្យដឹងថា កាលពីពេលមុនៗបងប្អូនប្រជាកសិករធ្វើដំណាំកសិកម្មមិនសូវបានទទួលផលទេពីព្រោះបងប្អូនខ្វះបច្ចេកទេស បទពិសោធន៍ ក្នុងការដាំដុះតែក្រោយពីមានការណែនាំពីគម្រោង (ស្ទៀរ) បានការធ្វើការណែនាំក្នុងការដាំដុះដំណាំកសិកម្មឲ្យទិន្នផលខ្ពស់ ហើយធន់និងអាកាសធាតុហើយមានតម្លៃក្នុងទីផ្សារ ឃើញថាបងប្អូនក្នុងគ្រួសារនីមួយៗ មានជីវភាពធូរធារ ហើយមានធនធានមនុស្សកូនប្រុសស្រី អាចបន្តការសិក្សាបានទៀតផង។

លោកស្រីបានបន្តថា ស្រុកចំនួន៤ដែលរដ្ឋបាលខេត្តបានដាក់បញ្ចូលក្នុងបរិបទដំណាំកសិកម្មការទទួលទិន្នផលពីមធ្យមទៅខ្ពស់គឺមានស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកថ្មបង ស្រុកកោះកុង ពីព្រោះស្រុកទាំង៤នេះ អាចធ្វើដំណាំកសិកម្មធន់នឹងអាកាសធាតុហើយទទួលទិន្នផលបានខ្ពស់។

លោកស្រីបានបន្តថា ក្រោយពីមានការសិក្សា និងបង្ហាត់បង្រៀនរបស់អង្គការសង្រ្គោះកុមារ និងមានការយកចិត្តដាក់ក្នុងដាំដំណាំកសិកម្មប្រជាកសិករ បានចែករំលែងចំណេះដឹងទៅឲ្យបងប្អូន ក្នុងភូមិស្រុកបន្តដំណាំកសិកម្មគ្រប់ៗ គ្នា ហើយលោកបានណែនាំឲ្យបន្តលើកកម្ពស់ដើម្បីទៅតាមតម្រូវការទីផ្សារ និងអតិជន ហើយលោកស្រីក៏សប្បាយចិត្ត ដែលមើលឃើញបងប្អូនកែប្រែជីវភាពបានល្អរហ័ស ក្នុងការធ្វើដំណាំកសិកម្ម។

លោកស្រី ផល្លា រស់នៅភូមិសុវណ្ណប៉ៃតង ស្រុកបូទុមសាគរ បាននិយាយថា កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារគាត់មានជីវភាពខ្វះខាតកូនៗក៏មិនសូវបានរៀនសូត្រ ហើយការដាំដុះកសិកម្មរបស់គាត់មិនសូវបានទទួលផលដែរ។
ប៉ុន្តែក្រោយពីមានអង្គការ (ស្ទៀរ) និងមន្ត្រីកសិកម្មចុះមកបង្ហាត់បង្រៀនបច្ចេកទេស និងអនុវត្តន៍ជាក់ស្តែងក្នុងដាំដុះមកលោកស្រី ទិន្នផលខ្ពស់ក្នុងការប្រមូលផល និងគុណភាពខុសពីរាល់ឆ្នាំ៕