(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌមានជ័យ បានបង្ហាញ និងជូនដំណឹងដល់ប្រជាពលរដ្ឋនូវបណ្តាញសង្គមទំនាក់ទំនង ដែលអាចឲ្យប្រជាពលរដ្ឋមូលដ្ឋានអាចទាក់ទងក្នុងការផ្តល់ព័ត៌មាន និងការផ្តល់សេវារបស់មន្រ្តីជូនដល់ប្រជាពលរដ្ឋវិញ។

បណ្តាញទំនាក់ទំនងសង្គមដែលរដ្ឋបាលខណ្ឌមានជ័យ ជូនដំណឹងនេះរួមមាន Page Facebook, Channel Telegram ព្រមទាំងបានរៀបចំក្រុមការងារប្រតិកម្មរហ័ស ដើម្បីធ្វើការផ្សព្វផ្សាយរាល់ ព័ត៌មានសំខាន់ៗជុំវិញ រដ្ឋបាលខណ្ឌមានជ័យ និងរង់ចាំទទួល ឆ្លើយតបរាល់មតិយោបល់ពីបងប្អូនប្រជាពលរដ្ឋ។

រដ្ឋបាលខណ្ឌមានជ័យ បានបញ្ជាក់ថា «រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំឲ្យមានផេកហ្វេសប៊ុកផ្លូវការ ឆាណែលតេលេក្រាមផ្លូវការរបស់រដ្ឋបាលខណ្ឌមានជ័យ និងផេកហ្វេប៊ុកផ្លូវការរបស់អភិបាលខណ្ឌមានជ័យ ព្រមទាំងបានរៀបចំក្រុមការងារប្រតិកម្មរហ័ស ដើម្បីធ្វើការផ្សព្វផ្សាយរាល់ ព័ត៌មានសំខាន់ៗជុំវិញរដ្ឋបាលខណ្ឌមានជ័យ និងរង់ចាំទទួល ឆ្លើយតប រាល់មតិយោបល់ពីបងប្អូនប្រជាពលរដ្ឋ ចេញពីផេកហ្វេសប៊ុក និងឆានែលតេលេក្រាមខាងលើ»។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ចូលទៅចុចតាមដាន (Folow & Like) ផេកហ្វេសប៊ុករដ្ឋបាលខណ្ឌមានជ័យ ផេកហ្វេសប៊ុកអភិបាលខណ្ឌមានជ័យ និងចូលទៅ Subscribe ឆាណែលតេលេក្រាមរដ្ឋបាលខណ្ឌមានជ័យ តាមរយៈការស្កេន QR-Cord នៅតំណរភ្ជាប់ខាងក្រោម។

ខាងក្រោមនេះជា Link បណ្តាញទំនាក់ទំនងសង្គមរបស់រដ្ឋបាលខណ្ឌមានជ័យ៖

*ផេកហ្វេសប៊ុក រដ្ឋបាលខណ្ឌមានជ័យ : https://www.facebook.com/mchhall?mibextid=LQQJ4d
*ឆានែលតេឡេក្រាម រដ្ឋបាលខណ្ឌមានជ័យ : https://t.me/+NVk7_lXQJ3JkZjM9*
*ផេកហ្វេសប៊ុក អភិបាលខណ្ឌមានជ័យ : https://www.facebook.com/Sengkun.gov.kh?mibextid=uzlsIk