(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ការផ្តល់ប្រាក់ឧបត្ថម្ភ និងដំឡើងប្រាក់បំណាច់មុខងារផ្សេងៗជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០២៤នេះ គឺជាការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាគោលនយោបាយគណបក្សប្រជាជនកម្ពុជា។

លោកបានអះអាងថា គោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺការបង្កើនការឧបត្ថម្ភ និងដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំ។ ចំណុចនេះបញ្ជាក់ថា ទោះស្ថានភាពសេដ្ឋកិច្ចមានការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាល បានកាត់បន្ថយខ្ទង់ចំណាយមួយចំនួន ដោយបង្វែថវិកាទាំងនោះមកផ្តល់ជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីប្រសិទ្ធភាពការងារ៕

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៖