(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងការបន្តផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលថ្មីប្រពៃណីជាតិ សម្រាប់ឆ្នាំ២០២៤នេះ គឺជាការធានានូវសមានចិត្តរបស់រាជរដ្ឋាភិបាលចំពោះមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ហើយការបញ្ជាក់អំពីការធានាសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមយ៉ាងណាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅមានជំហររឹងមាំ និងមានកញ្ចប់ថវិកាគ្រប់គ្រាន់ដំឡើង និងឧបត្ថម្ភជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕