(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់១០នាក់ និងរងរបួសស្រាល៤នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង, រថយន្ដធុនធំ១គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់២លើក, មិនប្រកាន់ស្ដាំ៣លើក ប្រជែង២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៦នាក់។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,០២៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧១២គ្រឿង និងពិន័យសរុបចំនួន ១,៣១១គ្រឿង ៕