(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់មនុស្ស១៣នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១២នាក់ និងមុខសញ្ញាប្រើប្រាស់១នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៥.៨៩ក្រាម និង២៣កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលត្បូងឃ្មុំ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, ឧត្តរមានជ័យ បង្រា្កប១ករណីឃាត់ខ្លួន៣នាក់, កំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួន៣នាក់, កំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងសៀមរាប បង្រា្កប៣ករណីឃាត់ខ្លួន៤នាក់៕