(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា ពេញមួយរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំ ធ្វើសន្និបាត បូកសរុប វគ្គបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យខ្មែរ នាពេលខាងមុខ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីលោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។