(ព្រៃវែង)៖ លោក សរ សិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំចាយមារ តំណាងរបស់លោក ស ថេត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំចាយមារ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី និងឆ្លងស្រះទឹក និងសមិទ្ធផលនានាក្នុងវត្តឧត្តមព្រៃធំ ស្ថិតនៅភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង៕