ក្រសួងអប់រំជ្រើសរើសគ្រូបឋមសិក្សា និងគ្រូមត្តេយ្យចំនួន ១៧០០នាក់ សម្រាប់ឆ្នាំ២០១៦នេះ
05-09-2016 21:50
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា នៅឆ្នាំ២០១៦នេះ ក្រសួងអប់រំត្រូវការជ្រើសរើសគ្រូបឋមសិក្សាចំនួន ១៥០០នាក់ និងគ្រូមត្តេយ្យចំនួន ២០០នាក់ សម្រាប់បណ្តុះបណ្តាលរយៈពេល០២ឆ្នាំ។
ក្រសួងអប់រំបញ្ជាក់ទៀតថា ការទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅតាមមន្ទីរអប់រំ រាជធានីខេត្តទូទាំងប្រទេស ខណៈការប្រឡងធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕
ព័ត៌មានលម្អិតសូមអាន សេចក្តីជូនដំណឹង របស់ក្រសួងអប់រំទាំងស្រុង៖