(ព្រះវិហារ)៖ រដ្ឋបាលខណ្ឌ៧មករា រួមមាន លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូខណ្ឌ៧មករា ចុះសួរសុខទុក្ខកងទ័ពវរសេនាតូចអន្តាគមន៍លេខ៣៩៣ ឈរជើងការពារតំបន់ប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ថេង សុថុល បានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះវរភាពដ៏អង់អាចក្លាហានរបស់វរនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។
ក្នុងជំនួបសួរសុខទុក្ខនេះ រដ្ឋបាលខណ្ឌបាននាំនូវសម្ភារៈ និងថវិកាមួយចំនួន សម្រាប់អង្គភាព និងជួយសាងសង់ហេដ្ឋារចនា សម្ព័ន្ធមួយចំនួនចាំបាច់ សម្រាប់បម្រើឱ្យកិច្ចការការពារព្រំដែន រួមមាន៖
* ថវិកាកសាងផ្លូវមួយខ្សែ ប្រវែង៤០០ម ចំនួន ៤,៥០០,០០០រៀល
* ថវិកាជីកស្រះ ទំហំ ២០មx៣០ម ជម្រៅ៥ម ចំនួន ៦,០០០,០០០រៀល
* ឧបត្ថម្ភវរៈ៣៩៣ ចំនួន ២,០០០,០០០រៀល
* មីចំនួន ៨កេសធំ
* ប្រេងឆា ចំនួន ៥កេស
* អង្ករ ចំនួន ៥បាវ
* ត្រីខ ចំនួន ១កេះ៕