(ឡាវ)៖ សហគ្រិនកម្ពុជាមួយរូប នៅយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទទួលពានរង្វាន់ធុរកិច្ច អាស៊ានឆ្នាំ២០១៦ ដែលរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រួមជាមួយសហគ្រិនឆ្នើមៗ នៃបណ្តាប្រទេស នៅតំបន់អាស៊ានមួយចំនួនទៀត។
លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន V-Trust Group រួមនឹងសហគ្រិនខ្មែរមួយចំនួនទៀត ដែលចូលរួមក្នុងកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាននេះ បានឲ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ាន ដែលមកចូលរួមទទួលពានរង្វាន់ គឺមានក្រុមហ៊ុនខ្មែរតែមួយគត់ ដែលបានទទួលពានរង្វាន់ នោះគឺក្រុមហ៊ុន Lotus Green Team ដែលមានលោក ហុង លាងអ៉ី ជានាយកគ្រប់គ្រង។
លោកបញ្ជាក់ទៀតថា នេះជាកិត្តិយសរបស់កម្ពុជា ដែលទទួលបានពានរង្វាន់នេះ ហើយបានចូលរួមស្មើមុខ ជាមួយនឹងបណ្តាលប្រទេសដទៃទៀត៕