(រដ្ឋធានី កាប៊ូល)៖ យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃច័ន្ទ ទី ០៥ ខែកញ្ញា ឆ្នាំ ២០១៦ បានឲ្យដឹងថា មុននេះបន្តិច មានការបំផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅក្បែរក្រសួងការពារជាតិ នៃរដ្ឋធានី កាប៊ូល ប្រទេសអាហ្គានីស្ថាន ដែលបានបណ្តាលឲ្យមនុស្ស ២៤ នាក់ស្លាប់ និង ៩១ នាក់រងរបួស។
ព័ត៌មានលម្អិតយ៉ាងណានោះ ក្រុមអ្នកអង្កេតការ នឹងធ្វើការរាយការណ៍បន្តថែមទៀតនៅពេលក្រោយ៕