នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានចុះឈ្មោះបោះឆ្នោតរួចហើយ នៅស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី០៥ ខែកញ្ញានេះ
05-09-2016 19:00
(កណ្តាល)៖ លោក ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង បានមកចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ នៅក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ីង ប៊ុនហៀង ក៏បាន អំពាវនាវឲ្យ ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតទាំងអស់ អញ្ចើញទៅចុះឈ្មោះ បោះឆ្នោត ចាប់ពីថ្ងៃទី១ ខែ កញ្ញា ដល់ ថ្ងៃទី២៩ខែ វិច្ឆិកា ឆ្នាំ២០១៦ ឲ្យបានគ្រប់ៗគ្នា៕