Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំ G20 នៅចិនបញ្ចប់ជាស្ថាពរ, លោក ស៊ី ជិនពីង អះអាងថាបានសម្រេច ចេញនូវ «ការមូលមតិគ្នាយ៉ាងទូលំទូលាយ លើប្រធានបទសំខាន់ៗ»

05-09-2016 18:17

(ហាងចូវ)៖ កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសសេដ្ឋកិច្ចយក្សលើពិភពលោក G20 ត្រូវបានបិទ បញ្ចប់ហើយនៅល្ងាចថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលជាម្ចាស់ផ្ទះបានអះអាងថា កិច្ចប្រជុំនេះបានសម្រេចចេញនូវ ការមូលមតិគ្នាយ៉ាង ទូលំទូលាយ លើប្រធានបទសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច។

សម្រាប់លទ្ធផលជាផ្លែផ្កាសំខាន់ៗ នៃកិច្ចប្រជុំ G20 នឹងមានការចេញផ្សាយនៅពេលខាងមុននេះ៕