(ភ្នំពេញ)៖ លោក សាន សាង ជាថ្នាក់ដឹកនាំមួយរូបរបស់អតីតគណបក្ស សម រង្ស៉ី រហូតដល់អតីតគណបក្សសង្គ្រោះជាតិ។ លោក សាន សាង អ្នកនយោបាយមានដើមកំណើតមកពីខេត្តព្រះត្រពាំងខ្មែរកម្ពុជាក្រោម បានចូលរួមប្រឡូកនយោបាយជាមួយលោក សម រង្ស៉ី តាំងពីឆ្នាំ១៩៩៨។
ក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយអំណាចតុលាការកាលពីឆ្នាំ២០១៧ លោក សាន សាង ក៏ក្លាយជាអ្នកនយោបាយមួយរូប ក្នុងចំណោម១១៨រូប ដែលត្រូវហាមឃាត់ធ្វើសកម្មភាពនយោបាយអស់រយៈពេល៥ឆ្នាំផងដែរ។
ក្រោយពីនៅជាមួយបក្សប្រឆាំងជាង២០ឆ្នាំ នៅដើមឆ្នាំ២០២៤នេះ លោក សាន សាង បានសម្រេចប្តូរជីវភាពនយោបាយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសវិញ។
តើមានមូលហេតុ និងដើមចមបែបណានាំឱ្យអតីតអ្នកនយោបាយប្រឆាំងរូបនេះ សម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា? តើដំណើរជីវិតនយោបាយរបស់បក្សប្រឆាំង ជាពិសេសលោក សម រង្ស៉ី នឹងទៅជាយ៉ាងណា?
តាមរយៈវេទិកានៃកិច្ចសម្ភាសន៍របស់ Fresh News លោក សាន សាង បានឆ្លើយបំភ្លឺ និងលើកបើកកកាយរឿងរ៉ាវទាំងឡាយតបនឹងសំណួរខាងលើនេះ។ ក្នុងបទសម្ភាសន៍នេះ លោក សាន សាង បានលើកបង្ហាញពីជីវិតនយោបាយផ្ទាល់ខ្លួនរបស់លោក និងលោក សម រង្ស៉ី មួយចំនួនផងដែរ។
សូមទស្សនាវីដេអូនៃបទសម្ភាសន៍មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖