(ឡាវ)៖ សហគ្រិនកម្ពុជាប្រមាណ១០រូប នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននឹងកំពុុងចូលរួមទទួលពានរង្វាន់ធុរកិច្ចអាំស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន V-Trust Group ដែលចូលរួមក្នុងកម្មវិធីនេះ បានឲ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ាន ដែលមកចូលរួមទទួលពានរង្វាន់ នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ គឺក្រុមហ៊ុនខ្មែរតែមួយគត់ ដែលបានទទួលពានរង្វាន់នេះ។
លោក គុយ វ៉ាត បានបញ្ជាក់ទៀតថា ក្រុមហ៊ុនខ្មែរដែលបានទទួលពានរង្វាន់ គឺក្រុមហ៊ុន Lotus Green Team ដែលមានលោក ហុង លាងអ៉ី ជានាយកគ្រប់គ្រង៕